ក្រុមសមាជិក-សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកំពង់ចាម
ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត គឹមយាត ឯកឧត្តម ច្រឹង គឹមស៊្រាន ឯកឧត្តម ជឹម លាវ លោកជំទាវ ស៊ី វណ្ណថា ក្រុមសមាជិក-សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំយកថវិកាចំនួន ២,០០០,០០០៛ ក្នុងនាមសមាជិក-សមាជិកាព្រឹទ្ធសភាភូមិភាគទី២ ឧបត្ថម្ភដល់សាខាកាក បាទក្រហមកម្ពុជាប្រចាំខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តយសកាកបាទក្រហមប្រចាំខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។